សារលិខិតរំលែកមរណទុក្ខរបស់លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា គោរពជូនឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោក សំ នីតូ ដែលត្រូវជាកូនប្រសាររបស់ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១:៥១នាទី ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ